Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្មកររោងចក្រស្បែកជើង នៅស្រុកសំពៅលូន៣០នាក់ ដួលសន្លប់ សង្ស័យអាកាសធាតុក្តៅខ្លាំង និងធ្វើការថែមម៉ោងច្រើន

06-04-2016 16:08

(បាត់ដំបង)៖ កម្មករ-កម្មការិនីប្រមាណ៣០នាក់ ដែលបម្រើការងារ នៅរោងចក្រស្បែកជើង យីហោ «អ៊ែរ៉ូស» ស្ថិតនៅក្រុមទី៥ ភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង បានដួលសន្លប់ និងខ្លះក្អួតចង្អោរ ខណៈកំពុងធ្វើការ ដែលសមត្ថកិច្ចសង្ស័យថា អាចមកពីអាកាសធាតុក្តៅខ្លាំងពេក។

សមត្ថកិច្ចមូលដ្ឋាន បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦នេះថា នៅព្រឹកមិញ មានកម្មកររោងចំនួន៣០នាក់ ក្នុងនោះប្រុសម្នាក់ បានសន្លប់ ខណៈកំពុងធ្វើការងារ ដែលមូលហេតុទី១ អាចមកពីអាកាសធាតុក្តៅខ្លាំងពេក និងទី២អាចមកពីធ្វើការបន្ថែមលើកសម៉ោងច្រើនពេក។ គ្រូពេទ្យប្រចាំនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន បានបញ្ជាក់ថា ក្នុងចំណោម៣០នាក់ មានសភាពធ្ងន់ក្អួតចង្អោរម្នាក់។ បច្ចុប្បន្នជនរងគ្រោះទាំង៣០នាក់ ស្ថិតក្រោមការព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន៕