Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ឧបត្ថម្ភថវិកាជិត៥ពាន់ដុល្លារ សម្រាប់ជួយសាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប

12-10-2021 12:26

(សៀមរាប)៖ ឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings Co., Ltd.) បានឧបត្ថម្ភថវិកាចំនួន ៤៧៧៣ដុល្លារ ដើម្បីរួមចំណែកជួយសាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីរួមចំណែកនៅក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណា ស្នងការនគរបាលខេត្តសៀមរាប ក៏បានចេញលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ដែលបានឧបត្ថម្ភថវិកាចំនួន ៤,៧៧៣ដុល្លារ សម្រាប់កសាងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្លុក ស្រុកប្រាសាទបាគង៕