Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទូក «ង» វែងជាងគេលើពិភពលោកឈ្មោះ «កម្ពោជិកបុត្តាខេមរាតរី» ត្រូវបានរំកិលចេញពីទួលបារាយណ៍អណ្តែត មកចុងប៉មមុខសាលាខេត្តព្រៃវែងដោយជោគជ័យ

12-10-2021 11:53

(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីរំកិលទូក «ង» ដែលវែងជាងគេលើពិភពលោកមានឈ្មោះថា «កម្ពោជិក បុត្តាខេមរាតរី» ចេញពីទួលបារាយណ៍អណ្តែតមកចុងប៉ម មុខសាលាខេត្ត នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។

ពិធីរំកិលទូក «ង» វែងជាងគេលើលោកនេះ បានធ្វើឡើងក្រោមអធិបតីភាពលោកស្រី ញ៉ែម សាខន ស ខេង, លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត, លោក ជា សុមេធី អភិបាលខេត្ត និងលោកស្រី កែ សួនសុភី សសុខា និងមានការចូលរួមពីអនុគណៈកម្មការសាងសង់រោងតម្កល់ទូក «ង» ខ្នាតវែង, ប្រធានសហភាពសហព័ន្ធយុវជនខេត្តព្រៃវែង និងកងកម្លាំងទាំង៣ផងដែរ

លោក ជា សុមេធី បានថ្លែងអំណរគុណលោកស្រី ញ៉ែម សាខន សខេង និងអនុគណៈកម្មការសាងសង់រោងតម្កល់ទូកខ្នាតវែង ជាពិសេសកងកម្លាំងទាំង៣ និងចំណុះទូក «ង» ទាំងអស់ដែលបានខិតខំអស់កម្លាំងកាយ ចិត្តក្នុងការរំកិលទូក «ង» «កម្ពោជិកបុត្តាខេមរាតរី» ដែលវែងជាងគេលើពិភពលោកនេះ ដោយទទួលបានជោគជ័យ។

សូមរម្លឹកថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្ពុជាបានបំបែកឯកទគ្គកម្មទូក «ង» វែងជាងគេលើពិភពលោក Guinness World Record ដែលមានបណ្ដោយប្រវែង៨៧,៣០ម៉ែត្រ ទទឹង១,៩៤ម៉ែត្រ និងដាក់ចំណុះទូកបាន១៧៩នាក់ ផងដែរ៕