(ភ្នំពេញ)៖ ខណៈលោក ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្សនិស្សិតក្រីក្រ សម្ដេចតេជោ ហ៊ុន សែន បានសំណេះសំណាល និងចូលរួមអាហារសាមគ្គីមហាគ្រួសារខ្មែរ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមួយបងប្អូនជាពលករខ្មែរ និស្សិតខ្មែរ និងប្រជាពលរដ្ឋខ្មែរដែលរស់នៅអចិន្ត្រៃយ៍ លើទឹកដីនៃសាធារណរដ្ឋកូរ៉េ ពលករខ្មែរ ដែលបានចូលរួមនៅក្នុងកម្មវិធី បានសម្តែងការអរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ហ៊ុន ម៉ាណែត ដែលបានរៀបចំកម្មវិធីសប្បាយៗ ជូនដល់ពលករខ្មែរដែលរស់នៅក្នុងសាធារណរដ្ឋកូរ៉េ។

ក្រៅពីការអរគុណ ពលករពលការិនីខ្មែរទាំងនោះ ក៏បានស្នើឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ហ៊ុន ម៉ាណែត រៀបចំកម្មវិធីសប្បាយបែបនេះបន្តទៀត ពីព្រោះកម្មវិធីសំណេះសំណាល និងចូលរួមអាហារសាមគ្គីមហាគ្រួសារខ្មែរ ដើម្បីអបអរសាទរបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មិនត្រឹមតែផ្តល់ភាពសប្បាយនោះទេ គឺថែមទាំងផ្តល់ឱកាសឲ្យពលករ ពលការិនីខ្មែរ បានជួបជុំគ្នាផងដែរ។

គួរបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត និងក្រុមការងារ បានធ្វើដំណើរទៅសាធារណរដ្ឋកូរ៉េ ចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមួយបងប្អូនជាពលករខ្មែរ និស្សិតខ្មែរ និងប្រជាពលរដ្ឋខ្មែរដែលរស់នៅអចិន្ត្រៃយ៍ លើទឹកដីនៃសាធារណរដ្ឋកូរ៉េ នៅល្ងាចថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦ ហើយបានវិលត្រលប់មកកាន់ប្រទេសកម្ពុជា វិញហើយកាល ពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៦៕

ពលករខ្មែរនៅសាធារណរដ្ឋកូរ៉េ អរគុណលោក ហ៊ុន ម៉ាណែត ដែលបានរៀបចំកម្...

ពលករខ្មែរនៅសាធារណរដ្ឋកូរ៉េ អរគុណលោក ហ៊ុន ម៉ាណែត ដែលបានរៀបចំកម្មវិធីជួបជុំពលករខ្មែរសម្រាប់ចូលឆ្នាំខ្មែរ(ភ្នំពេញ)៖ ខណៈលោក ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្សនិស្សិតក្រីក្រ សម្ដេចតេជោ ហ៊ុន សែន បានសំណេះសំណាល និងចូលរួមអាហារសាមគ្គីមហាគ្រួសារខ្មែរ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមួយបងប្អូនជាពលករខ្មែរ និស្សិតខ្មែរ និងប្រជាពលរដ្ឋខ្មែរដែលរស់នៅអចិន្ត្រៃយ៍ លើទឹកដីនៃសាធារណរដ្ឋកូរ៉េ ពលករខ្មែរ ដែលបានចូលរួមនៅក្នុងកម្មវិធី បានសម្តែងការអរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ហ៊ុន ម៉ាណែត ដែលបានរៀបចំកម្មវិធីសប្បាយៗ ជូនដល់ពលករខ្មែរដែលរស់នៅក្នុងសាធារណរដ្ឋកូរ៉េ។http://www.freshnewsasia.com/index.php/en/21591-2016-04-06-08-08-17.html

Posted by Fresh News on Wednesday, April 6, 2016