(ភ្នំពេញ)៖ រថយន្ដម៉ាក LEXUS LX470 ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ 2H-7775 ត្រូវបានចោរលួចនៅម៉ោង៩៖២១នាទីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ខណៈម្ចាស់រថយន្ដបានអែបស្ដាំដៃចត ដើម្បីជញ្ជូនឥវ៉ាន់ចេញពីរថយន្ដ។

រថយន្ដម៉ាក LEXUS LX470 នេះត្រូវបានបាត់នៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅម្ដុំមន្ទីរសម្រាក និងសម្ពោពច្បារអំពៅ ជាប់ធនាគារអេស៊ីលីដា។

លោក អ៉ីង ជាកួយ ម្ចាស់រថយន្ដម៉ាក LEXUS LX470 បានឲ្យដឹងថា យោងតាមកាំមេរ៉ាសុវត្ថិភាពបានប្រទះឃើញជនសង្ស័យ ដែលបានលួចរថយន្ដរបស់ខ្លួន ពាក់អាវយឺតពណ៌ខៀវដៃវែង និងស្លៀកខោខៅប៊យ បានឡើងជិះរថយន្ដរបស់ខ្លួនឆ្ពោះទៅកាន់ផ្លូវជាតិលេខ១។

ម្ចាស់រថយន្ដរូបនេះបានបញ្ជាក់ថា ខ្លួនបានដាក់ពាក្យបណ្ដឹងទៅកាន់ប៉ុស្ដិ៍នគរបាលច្បារអំពៅទី១រួចរាល់ផងដែរ កាលពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១។

សម្រាប់បងប្អូនណាដែលបានប្រទះឃើញរថយន្ដ LEXUS LX470 ពាក់ស្លាកលេខ 2H-7775 សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៧១ ៤៤៤៤ ៤៨៤ និងជូនសគុណជាទឹកប្រាក់ចំនួន៥០០០ដុល្លារ៕