(កំពង់ធំ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ។

សូមជម្រាបថា លោក ងួន រតនៈ អតីតអភិបាលខេត្តបាត់ដំបង ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ផ្ទេរភារកិច្ចទៅជាអភិបាលខេត្តកំពង់ធំ។ ចំណែកឯលោក សុខ លូ អតីតអភិបាលខេត្តកំពង់ធំ ត្រូវផ្ទេរទៅជាអភិបាលខេត្តបាត់ដំបងវិញ។

ពិធីប្រកាសចូលកាន់តំណែង លោក សុខ លូ ជាអភិបាលខេត្តបាត់ដំបង ត្រូវបានរៀបចំរួចហើយ នៅព្រឹកមិញ៕