(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងមុខតំណែងលោក ជាម ហ៉ីម ជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១១ ខែតុលានេះ។

សូមជម្រាបថា មុនពេលតែងតាំងមុខតំណែងថ្មីនេះ លោក ជាម ហ៉ីម ត្រូវបានគេដឹងថា ជាប្រធានក្រុមប្រឹក្សាភិបាលខេត្តព្រះសីហនុ៕