(ភ្នំពេញ)៖ អំពូលភ្លើងសូឡាមួយចំនួន នឹងចាប់ផ្ដើមបំពាក់នៅតាមរបង និងផ្លូវប្របមាត់ប្រឡាយ ដើម្បីបំភ្លឺផងដែរ រួមជាមួយការឈូសឆាយប្រមូលសម្អាតស្មៅផ្សេងៗ និងព្រៃដែលដុះស្ដុក ក្នុងការលើកកម្ពស់សោភ័ណ្ឌភាពឡើងវិញបណ្ដើរៗ និងសំដៅធានាសុខសុវត្ថិភាព ចាប់ពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ តទៅ នៅវត្តកោះមេត្តាពោធិវង្ស ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ដែលស្ថិតក្រោមការយកចិត្តទុកដាក់ឧបត្ថម្ភ របស់លោកអភិបាលខណ្ឌ ឯក ឃុនដឿន។

ក្នុងសកម្មភាពនេះ លោក ឯក ឃុនដឿន បានសន្យាថា និងបំពាក់ពង្រាយអំពូលភ្លើងសូឡាបន្ថែមទៀត នៅតាមបណ្ដារផ្លូវតូច-ធំ និងតាមភូមិនានា ក្នុងសង្កាត់ទាំងអស់ ចំនួន៧ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពទីក្រុង និងសំដៅធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ បន្ទាប់ពីរដ្ឋបាលខណ្ឌ ទទួលបានការឧបត្ថម្ភគាំទ្រជា (អំពូលភ្លើងសូឡាកម្លាំង៣០០W) ពីសប្បុរសជន និងក្រៅពីបំពាក់អំពូលភ្លើងសូឡាមួយចំនួន នៅតាមរបង និងផ្លូវប្របមាត់ប្រឡាយ ដើម្បីបំភ្លឺ រួមជាមួយការឈូសឆាយប្រមូលសម្អាតស្មៅផ្សេងៗ និងព្រៃដែលដុះស្ដុក ក្នុងការលើកកម្ពស់សោភ័ណ្ឌភាពឡើងវិញ នៅវត្តកោះមេត្តាពោធិវង្ស៕