(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃទៅបំពេញទស្សនៈកិច្ចជាផ្លូវការ នៅទីក្រុងប៉េកាំង ប្រទេសចិន។
មន្ត្រីក្រសួងមហាផ្ទៃបានឲ្យដឹងថា គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលរួមដំណើរជាមួយសម្តេចក្រឡាហោម មានសមាសភាព រដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ពន្ធ័មួយចំនួនទៀត។
តាមការគ្រោងទុក សម្តេចក្រឡាហោម ស ខេង នឹងដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ត្រឡប់មកកាន់មាតុប្រទេសវិញ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦៕