Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្រ្តីម្នាក់ត្រូវជនមិនស្គាល់មុខ គប់កាំបិតបុ័ងតោ ចំបំពង់កស្លាប់ក្នុងរោងការ ដោយមិនដឹងមូលហេតុ នៅខេត្តកំពង់ស្ពឺ

06-04-2016 11:09

(កំពង់ស្ពឺ)៖ ស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិត នៅមន្ទីរពេទ្យ បន្ទាប់ពីជនមិនស្គាល់មុខ បានប្រើកាំបិតបុ័ងតោគប់ ទៅលើជនរងគ្រោះ។ ហេតុការណ៍ខាងលើនេះ បានកើតឡើង វេលាម៉ោង៩យប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ ក្នុងពិធីមង្គលការមួយនៅក្នុងផ្ទៈឈ្មោះ ឈន ផល្លី ភេទប្រុស អាយុ៤៩ឆ្នាំ ស្ថិតនៅភូមិស្ដៅឯម ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះឈ្មោះ សែស ស្រីដើង  អាយុ៣៤ឆ្នាំ រស់នៅភូមិក្រាំងស្លែង ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ របួសត្រូវចំបំពង់ក យ៉ាងធ្ងន់ធ្ងរពេលបញ្ចូន ទៅដល់មន្ទីពេទ្យខេត្ត បានស្លាប់បាត់បង់ជីវិតតែម្តង៕