(ភ្នំពេញ)៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅជិតផ្សារសំណង១២​ តាមផ្លូវ២៦៥​ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ មួយប្រ៉ាវ ហើយរលត់វិញ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦នេះ។ បើតាមការបញ្ជាក់ឲ្យដឹងពីសមត្ថកិច្ចមូលហេតុនៃការ ឆេះជាន់ទី១​ នេះ បណ្តាលមកពីទុស្សេខ្សែភ្លើង​ និងក្នុងប្រតិបត្តិការពន្លត់នេះ សមត្ថកិច្ចប្រើឡានទឹកអស់៣គ្រឿង។

នៅក្នុងហេតុការណ៍ឆាបឆេះនេះ មិនមានអ្វីខូចខាតច្រើននោះទេ៕