(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី សុខ អាន រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី បានអញ្ចើញជាអធិបតីភាព នៅក្នុងពិធីប្រកាសផ្ទេរតំណែង រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ។ ពិធីប្រកាសផ្ទេរតំណែងនេះធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី០៦ ខែមេសា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។
ជាការប្រកាសផ្ទេរតំណែង ពីលោក ជា សុផារ៉ា ទៅលោក អ៊ុក រ៉ាប៊ុន ជារដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ។
គួរបញ្ជាក់ថា កាលពីម្សិលមិញ លោក ជា សុផារ៉ា បានក្លាយជារដ្ឋមន្រ្តីក្រសូងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជាផ្លូវការហើយ។ ចំណែកនៅថ្ងៃនេះ គឺជាការប្រកាសផ្ទេរតំណែងរបស់លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកជា រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទវិញ៕