(ភ្នំពេញ)៖ សូមចូលរួមបោះឆ្នោតគាំទ្រ «ខ្ញុំជាយុវជនគំរូកម្ពុជា (I am a Role Model)» សម្រាប់(TOP-1) ចាប់ពីថ្ងៃទី៦-៧ ខែមេសា ឆ្នាំ២០១៦ ពីម៉ោង៦៖៣០ព្រឹកនេះ។ ការបោះឆ្នោតនឹងឈប់រាប់នៅថ្ងៃទី៧ ខែមេសា នៅម៉ោង៧៖០០ល្ងាច នេះបើយោងតាម Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ស្នាដៃរបស់បេក្ខជន បេក្ខនារី ដែលទទួលបានការបោះឆ្នោតគាំទ្រច្រើនជាង (LIKES) គឺនឹងទទួលបានរង្វាន់ iPhone 6 មួយគ្រឿង និងលិខិតសរសើរពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងរង្វាន់មួយចំនួនថែមទៀតផង។

សូមពិនិត្យមើលស្នាដៃបេក្ខជនទាំង១០រូប នៅក្នុងទំព័រ Facebook សម្តេចតេជោ នៅពេលនេះ។ និងសូមបោះឆ្នោតជូនបេក្ខជន ដែលមានស្នាដៃគម្រូពិតប្រាកដ ដែលអ្នកពេញចិត្ត!

សូមចូលទៅកាន់ Facebook សម្តេចតេជោ ហ៊ុន សែន នៅខាងក្រោម ដើម្បីជួយចូលរួមបោះឆ្នោតជូនបេក្ខជនដែលមានស្នាដៃល្អ៖

https://www.facebook.com/hunsencambodia/