WATCH VIDEO: សូមស្តាប់ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន កាល២ឆ្នាំមុនថា «សម្ដេចគ្មានសញ្ជាតិបរទេស និងផ្ទះនៅបរទេសទេ ជម្រើសតែមួយគត់គឺនៅជាមួយពលរដ្ឋកម្ពុជា» (Video inside)
07-10-2021 22:54
(កណ្ដាល)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅ (២ឆ្នាំមុន) បានប្រកាសឲ្យប្រជាពលរដ្ឋកត់ចំណាំថា សម្ដេចគ្មានផ្ទះនៅបរទេស ហើយក៏គ្មានសញ្ជាតិបរទេសដែរ ដូច្នេះហើយទោះមានរឿងអ្វីក៏ដោយ ជម្រើសរបស់សម្ដេច គឺនៅរួមរស់ជាមួយប្រជាពលរដ្ឋកម្ពុជា គ្រប់កាលៈទេសៈ។
ពីលើវេទិកាក្នុងឱកាសបន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបប្រមាណ១១,២២៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន៣៤ នៅក្នុងខេត្ដកណ្ដាល សម្ដេចតេជោ ហ៊ុន សែន ក្រៅពីប្រកាសមិនរត់ចោលប្រជាជាតិកម្ពុជាហើយនោះ សម្ដេចក៏បានអះអាងថា សម្ដេចសុខចិត្តនៅខាំស្មៅរួមរស់ជាមួយប្រជាពលរដ្ឋ៕
សូមស្តាប់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន កាលពីខែកុម្ភៈ ឆ្នាំ២០១៩៖