(មីយ៉ាន់ម៉ា)៖ រដ្ឋមន្ត្រីការបរទេសថ្មីរបស់មីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅរដ្ឋធានី Naypyidaw របស់មីយ៉ាន់ម៉ា ដោយនេះគឺជាសកម្មភាពការទូតអន្តរជាតិ ជាលើកដំបូងរបស់លោកស្រី ចាប់តាំងពីគណបក្ស គាំទ្រលទ្ធិប្រជាធិបតេយ្យលោកស្រី បានឡើងកាន់អំណាច នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃ ទី៥ ខែមេសា ឆ្នាំ២០១៦នេះ។
ប្រទេសស្ថិតក្នុងតំបន់ អាស៊ីអាគ្នេយ៍មួយនេះ ត្រូវបានគេមើលឃើញថា មានទំនាក់ទំនងជាមួយ ប្រទេសជិតខាងខ្នាតយក្សរបស់ខ្លួន ហើយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត ខណៈកង្វល់គោលនយោបាយ ការបរទេសធំជាងគេបំផុតរបស់ខ្លួន, ជាមួយនឹងសង្គ្រាមនៅព្រំដែន និងភាពចម្រូងចម្រាស លើគម្រោងខ្នាតយក្ស គាំទ្រដោយទីក្រុង Beijing ត្រូវបានលើកឡើង នៅក្នុងកិច្ចជំនួបនេះ។
លោកស្រី Suu Kyi ជាមនុស្សដែលមានឋានៈខ្ពស់ ប៉ុន្តែគ្មានអំណាចពិតប្រាកដរបស់មីយ៉ាន់ម៉ា បានកាន់តួនាទីជារដ្ឋមន្ត្រីការបរទេស ស្ថិតនៅក្នុងចំណោមតួនាទីផ្សេងទៀត បានអញ្ជើញរដ្ឋមន្ត្រីការបរទេសចិន ដើម្បីធ្វើកិច្ចពិភាក្សានៅក្នុងរដ្ឋធានីរបស់ខ្លួន។ លោកស្រី Suu Kyi ត្រូវបានអញ្ជើញទៅកាន់ទីក្រុង Beijing កាលពីឆ្នាំ២០១៤ ខណៈចិនស្វែងរកការធ្វើឲ្យមានតម្លាភាពឡើងវិញនៅក្នុងការផ្លាស់ប្តូរ យ៉ាងលឿន របស់មីយ៉ាន់ម៉ា មុនពេលការបោះឆ្នោត កាលពីឆ្នាំមុន។ គម្រោងសាងសង់វារីអគ្គីសនី Myitsone ដែលមានតម្លៃរាប់ពាន់ លានដុល្លារសហរដ្ឋអាម៉េរិក ត្រូវបានផ្អាក នៅក្នុងឆ្នាំ២០១១ ដោយកំណែទម្រង់រដ្ឋាភិបាល របស់លោកអតីតប្រធានាធិបតី Thein Sein។ ប៉ុន្តែរដ្ឋាភិបាលទីក្រុង Beijing នឹងប្រឹងប្រែងក្នុងការចាប់ផ្តើម គម្រោងនេះឡើងវិញ៕