Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានព្រឹទ្ធសភា សម្តេច សាយ ឈុំ ផ្ញើសារលិខិតអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ២៥៦០

06-04-2016 09:26

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា បានចេញសារលិខិតជូនពរ និងអបអរសាទពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ ២៥៦០ ដែលត្រូវនឹងថ្ងៃពុធ ទី១៣ ព្រហស្បតិ៍ ទី១៤ សុក្រ ទី១៥ និងសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ។

តាមរយៈសារលិខិត សម្តេច សាយ ឈុំ បានបួងសួងថា «សូមទេវតាឆ្នាំថ្មី ព្រះនាម មណ្ឌាទេវី ជួយអភិបាលគ្រប់គ្រងថែរក្សា និងប្រសិទ្ធពរជ័យ សិរីសួស្តីដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ឲ្យមានសមានចិត្តជាកុសល យោគយល់គ្នា សន្តោសប្រណី សាមគ្គី រួមសុខរួមទុក្ខជាមហាគ្រួសារតែមួយ នៅលើទឹកដីមាតុភូមិអង្គរជាទីស្នេហា ដោយក្តីសុខក្សេមក្សាន្ត កិត្តិយស និងសេចក្តីថ្លៃថ្នូរតរៀងទៅ»

ព័ត៌មានលម្អិតសូមអានសារលិខិត ជូនពររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ទាំងស្រុង៖