Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបក្រុមចែកចាយគ្រឿងញៀន និងគាស់ផ្ទះ៨នាក់ ដកហូតម៉ូតូមួយគ្រឿង

06-04-2016 07:30

(ភ្នំពេញ)៖ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ នៅយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ បានដឹកនាំកម្លាំងនគរបាលជាច្រើននាក់ ចុះទៅបង្ក្រាប ករណីចែកចាយ ​ប្រើប្រាស់គ្រឿងញៀន និងគាស់ផ្ទះប្រជាពលរដ្ឋ យ៉ាងសកម្មតាមមូលដ្ឋាន ស្ថិតនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បានចំនួន៨នាក់។

លោក យឹម សារ៉ាន់ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦នេះថា ក្រោយទទួល បានព័ត៌មាន នៃសកម្មភាពចែកចាយគ្រឿងញៀន និងគាស់ផ្ទះពីប្រជាពលរដ្ឋ នៅតំបន់នោះរួចមក លោកបានសុំបទបញ្ជាពីនាយឧត្តមសេនីយ៍ស្នងការ និងក្រោមការសម្របសម្រួល ពីតំណាងអយ្យការផងនោះ បានចុះទៅបង្ក្រាប និងចូលឆែកឆេរក្នុងបន្ទប់ជួលជាក់ស្តែងរហូត ធ្វើការឃាត់ខ្លួនជនសង្ស័យ៨នាក់ ក្នុងនោះស្រី៣នាក់ ព្រមទាំងដកហូតបានម៉ូតូ១គ្រឿង និងថ្នាំញៀនមួយចំនួនផងដែរ។

លោកអធិការបានបន្តទៀតថា សម្រាប់ជនសង្ស័យទាំងនេះ ត្រូវបាននាំខ្លួនភ្លាមៗ មកកាន់អធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តការសួរនាំចាត់ការតាមច្បាប់បន្តទៀត៕

Posted by Sorn Sopheak on Tuesday, April 5, 2016