(កណ្ដាល)៖ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកណ្ដាល លោកឧត្តមសេនីយ៍ សំ តុលា បានដាក់ផែនការយ៉ាងម៉ឹងម៉ាត់ ដល់កងរាជអាវុធហត្ថទូទាំងខេត្ត ដើម្បីត្រៀមការពារ សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលនឹងមកដល់ប៉ុន្មានថ្ងៃខាងមុខនេះ។
ការដាក់ផែនការនេះ ធ្វើឡើងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦នេះ នៅទីបញ្ជាការអាវុធហត្ថខេត្ត ក្នុងពិធីសំណេះសំណាលជាមួយនាយ នាយរងអាវុធហត្ថ អតីតនិវត្តន៍ជន អ្នកមានជំងឺ និងមានការខ្វះខាត ព្រមទាំងផ្ដល់អំណោយ គ្រឿងឧបភោភ បរិភោគ មានអង្ករ មី ទឹកក្រូច ទឹកសុទ្ធ ត្រីខ និងថវិការម្នាក់១០០០០០រៀល។
ក្នុងឱកាសនោះដែរ ក៏មានការផ្ដាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរថ្លែងអំណរគុណ ពីសំណាក់នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមន៍ អតីតយុទ្ធជន ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាក់ការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ពីធីនេះក៏មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង លោកនាយរងសេនាការ លោកប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានស្រុក ក្រុង ទាំង១១ និងនាយ នាយរង អាវុធហត្ថខេត្តជាច្រើនរូប ដែលបានធ្វើឲ្យកម្មវិធីមានភាពសប្បាយរីករាយ និងជិតស្និទ្ធបំផុត៕