(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១២,៣៤៣,៤០៤នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៦៥,៩១៣នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២២១,៦១០នាក់ (ស្លាប់ ១៤២,៣៣៨នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៦១៣,០៧០នាក់ (ស្លាប់ ៣៨,៨២៨នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,២៩៤,៤៥៧នាក់ (ស្លាប់ ២៦,៨៧៦នាក់)
* ថៃ ឆ្លងចំនួន ១,៦៦៧,០៩៧នាក់ (ស្លាប់ ១៧,៣០៥នាក់)
* វៀតណាម ឆ្លងចំនួន ៨១៨,៣២៤នាក់ (ស្លាប់ ១៩,៩៧៩នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៧១,៣០៨នាក់ (ស្លាប់ ១៧,៩៥៧នាក់)
* កម្ពុជា ឆ្លងចំនួន ១១៣,៧០៣នាក់ (ស្លាប់ ២,៤១៨នាក់)
* សិង្ហបុរី ឆ្លងចំនួន ១០៩,៨០៤នាក់ (ស្លាប់ ១៣០នាក់)
* ទ្បាវ ឆ្លងចំនួន ២៥,៩៨៧នាក់ (ស្លាប់ ២២នាក់)
* ព្រុយណេ ឆ្លងចំនួន ៨,០៤៤នាក់ (ស្លាប់ ៦០នាក់)៕