Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងបរិស្ថានចេញសេចក្ដី ជូនដំណឹងស្ដីពី ការពិគ្រោះយោបល់លើ សេចក្ដីព្រាងក្រមបរិស្ថាន

05-04-2016 16:38

(ភ្នំពេញ)៖ ក្រសួងបរិស្ថាននៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦នេះ បានចេញសេចក្ដីជូនដំណឹង សិក្ខាសាលាជាតិលើកទីមួយ ស្ដីពី «ការពិគ្រោះយោបល់ លើសេចក្ដីព្រាងក្រម បរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា» ជូនដល់តំណាងសារព័ត៌មានជាតិ និងអន្តរជាតិ អញ្ជើញចូលរួមក្នុងសិក្ខាសាលានេះ។

ចំពោះសិក្ខាសាលានេះផងដែរ ក្រសួងបរិស្ថានធ្វើការសហការ ជាមួយនឹងក្រុមមេធាវីវិស្ណុ ដែលនឹងប្រព្រឹត្តទៅនៅម៉ោង៨៖០០នាទី ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នា២០១៦ ស្អែកនេះ នៅសណ្ឋាគារ Cambodiana រាជធានីភ្នំពេញ។

តាមរយៈសេចក្តីប្រកាសព័ត៌មានខាងលើនេះ ក្រសួងបរិស្ថាន បានជម្រាបជូនដល់អ្នកសារព័ត៌មានទាំងស់មេត្តាជ្រាប និងសូមអញ្ជើញ ចូលរួមក្នុង សិក្ខាសាលានេះ តាមការគួរ៕