(ភ្នំពេញ)៖ ៥ តុលា ជាទិវាគ្រូបង្រៀន។ កម្ពុជា តែងបានប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ ដើម្បីរំលេចនូវគំរូវីរភាពរបស់គ្រូបង្រៀន និងបង្ហាញពីការលះបង់គ្រូបង្រៀនក្នុងបុព្វហេតុកសាងធនធានមនុស្ស ដែលជាធាតុដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិ។

នៅឆ្នាំ២០២១នេះ ក្រសួងអប់រំ យុវជន និងកីឡា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានរៀបចំប្រារព្ធទិវាគ្រូបង្រៀន ក្រោមប្រធានបទ «គ្រូបង្រៀនរក្សាបានតួនាទីសំខាន់ក្នុងការអប់រំគ្រប់កាលៈទេសៈ»

ក្រសួងអប់រំ តែងបានរៀបចំនូវព្រឹត្តិការណ៍ផ្សេងៗ ដើម្បីបង្ហាញនូវគុណតម្លៃរបស់គ្រូបង្រៀន និងជាការលើកទឹកចិត្តដល់គ្រូបង្រៀន។ នៅឆ្នាំនេះ ក៏ដូចជាបណ្តាឆ្នាំកន្លងទៅផងដែរ ព្រឹត្តិការណ៍ជាច្រើនត្រូវបានរំលេចឡើង ក្នុងនោះក៏មានការបង្ហាញនូវអត្ថបទកំណាព្យដែលមានចំណងជើងថា «គ្រូស៊ូដើម្បីជាតិ» ដែលជាស្នាដៃនិពន្ធដោយលោក ប៉ាល់ សុខុម ម្ចាស់ជ័យលាភីលេខ២ ផ្នែកតែងនិពន្ធឆ្នាំ២០១៨។

អត្ថបទកំណាព្យនេះ បានលើកបង្ហាញនូវការលះបង់ និងការប្រឹងប្រែងជម្នះការលំបាកជាច្រើន ដើម្បីផ្តល់ចំណេះដឹងដល់កុលបុត្រ កុលធីតាខ្មែរឱ្យចៀសផុតពីគ្រោះអវិជ្ជា ឈានឆ្ពោះទៅកសាងឧត្តមភាពជីវិត ក៏ដូចជារួមចំណែកកសាងឧត្តមភាពជាតិ កិត្យានុភាពជាតិឱ្យថ្កើងថ្កាន។

សូមទស្សនា និងស្តាប់នូវអត្ថបទកំណាព្យ ដែលសូត្រយ៉ាងក្រអួនក្រអៅដោយអ្នកគ្រូ សុខ សុផល ជ័យលាភីលេខមួយផ្នែកស្មូតនាឆ្នាំ២០១៧៖