(ភ្នំពេញ)៖ អាជ្ញាធរអប្សរា នាថ្មីៗនេះ បានប្រកាសជ្រើសរើស មគ្គុទេសក៍ទេសចរណ៍កម្ពុជាចំនួន២០នាក់ ដើម្បីឱ្យចូលរួមក្នុងវគ្គ បណ្តុះបណ្តាលនៅទីក្រុងម៉ាកាវ ប្រទេសចិន។
វគ្គបណ្តុះបណ្តាល នេះនឹងចាប់ផ្តើមពីថ្ងៃទី១២ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦។ ថ្លៃសំបុត្រយន្តហោះទៅមក ថ្លៃសិក្សានិងការស្នាក់នៅ ជាបន្ទុករបស់រដ្ឋាភិបាលម៉ាកាវ។
មគ្គុទេ្ទសក៍ទេសចរណ៍នៅកម្ពុជា ដែលអាចចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលនោះបាន គឺត្រូវមានលក្ខខណ្ឌដូចជា៖ -បទពិសោធន៍ក្នុងការនាំភ្ញៀវរយៈពេល៥ឆ្នាំ
-ត្រូវមានអាជ្ញាបណ្ណនៅសុពលភាពចេញដោយក្រសួងទេសចរណ៍
-មានកម្រិតភាសាអង់គ្លេសមធ្យមអាចទំនាក់ទំនងបាន
-មានឆន្ទៈចូលរួមអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានបេតិកភណ្ឌ
-ត្រូវចូលរួមចែករំលែកចំណេះដឹង ដែលទទួលបានពីការសិក្សាជាមួយនឹង មគ្គុទេ្ទសក៍ផ្សេងៗទៀត៕
សូមអាចសេចក្តីជូនដំណឹង របស់ អាជ្ញាធរជាតិអប្សរា ដើម្បីទទួលបានព័ត៌មានបន្ថែម៖