(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ឡុង ហាបាណា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងភរិយា បានផ្ញើសារលិខិតជូនពរ និងអបអរសាទរលោក ឡុង ឌីម៉ង់ ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំងជា អភិបាលរងខេត្តព្រះសីហនុ។
យើងខ្ញុំទាំងអស់គ្នា មានសេចក្តីសោមនស្សរីករាយ សូមគោរពបួងសួងជូនពរជ័យ សិរីមង្គល ប្រាជ្ញាឈ្លាសវៃ វិបុលសុខមហាប្រសើរថ្លៃថ្លាគ្រប់ប្រការ ជូនចំពោះលោក ឡុង ឌីម៉ង់ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួន ជន្មាយុយឺនយូរ និងទទួលបានជោគជ័យ រីកចម្រើ រុងរឿង ជានិច្ចនិរន្តរ៍៕