(កណ្តាល)៖ នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦នេះ នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានរៀបចំបិទសន្និបាតបូកសរុប លទ្ធផលការងារ នៃកិច្ចប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់ឆ្នាំ២០១៥ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០១៦នេះ។
កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធីបតីភាព នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគបាលជាតិ និងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពី លោកស្នងការរង លោកអធិការ អធិការរង លោកប្រធានការិយាល័យ និងមន្ត្រីក្រោមឱវាទមកពីបណ្តាក្រុងស្រុកនានា ក្នុងខេត្តកណ្តាល ដែលបានចូលរួមក្នុងឱកាសនោះផងដែរ៕