(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចេញផ្សាយវីដេអូស្ដីពី នីតិវិធីស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវគោក ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងដើម្បីលើកកម្ពស់សុវត្ថិភាពទេសចរណ៍នៅកម្ពុជា។
ក្នុងវីដេអូរបស់ក្រសួងទេសចរណ៍បានបញ្ជាក់ថា ស្ដង់ដានេះត្រូវបានរៀបចំជា៦ចំណុច រួមមាន៖
១៖ ការរៀបចំយន្តការអនុវតុ្ត ការតាមដាន និងការត្រួតពិនិត្យរបស់អាជីវកម្ម
២៖ ការរៀបចំសុវត្ថិភាពអនាម័យទីតាំងចំណត
៣៖ ការរៀបចំសុវត្ថិភាពអនាម័យបញ្ជរលក់សំបុត្រ
៤៖ ការរៀបចំសុវត្ថិភាពអនាម័យក្នុងរថយន្តទេសចរណ៍
៥៖ ការរៀបចំសុវត្ថិភាពសម្រាប់ទេសចរ និងអ្នកដំណើរ
៦៖ ការរៀបចំសុវត្ថិភាពសម្រាប់បុគ្គលិកផ្ដល់សេវាកម្ម។
សូមទស្សនាវីដេអូដូចខាងក្រោម៖