(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នុងពីធីប្រកាស ផ្ទេរតំណែងរដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦នេះ នៅទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។
ជាការប្រកាសតំណែង ផ្ទេរទៅកាន់លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា ជំនួសលោក អ៊ឹម ឈុនលឹម ដែលនឹងក្លាយទៅជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។
សូមជំរាបថា នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ រដ្ឋសភាបានបើកកិច្ចប្រជុំពេញអង្គ លើកទី៦ នីតិកាលទី៥ ដោយក្នុងនោះមានការបោះឆ្នោតគាំទ្រ លើសមាសភាពរុះរើគណៈរដ្ឋមន្រ្តី ដែលស្នើដោយរាជរដ្ឋាភិបាលកម្ពុជា៕