(កំពង់ស្ពឺ)៖ ផ្ទុះអាវុធចំនួន២គ្រាប់ នៅវេលាម៉ោង២០៖១០នាទី យប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ បង្កឱ្យមនុស្សម្នាក់បានរងរបួស នៅចំណុចភូមិសាយ៉ាវ ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ករណីហិង្សាដោយចេតនាប្រើកាំភ្លើងខ្លីនេះ បង្ករឡេីងដោយជនមិនស្គាល់អត្តសញ្ញាណមួយក្រុម និងបក្សពួករបស់ម្ចាស់ផ្ទះប្តីឈ្មោះ ហាប់ ហួត អាយុ៤៦ឆ្នាំ ប្រពន្ធឈ្មោះ អ៊ុក សារី អាយុ៥៧ឆ្នាំ បានធ្វេីសកម្មភាពហិង្សាដេញវ៉ៃគ្នាទៅវិញទៅមក ហេីយក៏បានផ្ទុះអាវុធខ្លីចំនួន២គ្រាប់ ចំទៅលេីជនរងគ្រោះ១គ្រាប់ ឈ្មោះ ម៉ាក់ ម៉េត ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិសាយ៉ាវ ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បណ្តាលឱ្យរងរបួសត្រង់ចង្កេះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅពេទ្យលោកសង្ឃ រាជធានីភ្នំពេញ។
ក្រុមជនសង្ស័យក្រោយធ្វើសកម្មភាពរួចក្រុមជនសង្ស័យបានរត់គេចខ្លួនអស់ ក្នុងបានបន្សល់ទុកវត្ថុតាងនៅកន្លែងកើតហេតុ ស្បែកជេីងចំនួន២គូ មួក១ ពណ៌ខ្មៅ រថយន្ត១គ្រឿង ម៉ាក់កាម៉ារី ពណ៌ស ពាក់ផ្លាកលេខ កំពង់ឆ្នាំង 2C-3669 (របស់ជនសង្ស័យ) និងកាំបិតប៉័ងតោ១ ជារបស់ជនរងគ្រោះ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកមុខសញ្ញាដើម្បីអនុវត្តនីតិវិធីច្បាប់៕