(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញមកដល់កន្លែងរៀបចំពិធីផ្ទេរតំណែង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិហើយ នៅវេលាម៉ោង៣៖២០នាទីរសៀលថ្ងៃទី៥ ខែមេសានេះ។
កម្មវិធីផ្ទេរតំណែងនេះ រៀបចំធ្វើ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
សូមជំរាបថា រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងត្រូវដាក់លោក ប្រាក់ សុខុន ជំនួសលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ដែលបានស្នើសុំលាលែងពីតំណែង ប៉ុន្តែនៅរក្សាតួនាទីជាឧបនាយករដ្ឋមន្រ្តី៕