(រដ្ឋធានីកន់ប៊ែរ៉ា)៖ លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្ដា្រលី និងនូវែលហ្សេឡង់នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦នេះ តំណាងឲ្យមន្ដ្រីទាំងអស់ នៃស្ថានទូត បានចេញលិខិតគោរពជូនពរលោករដ្ឋមន្ដ្រី ប្រាក់ សុខុន ក្នុងឱកាសឡើងកាន់ដំណែងថ្មីជារដ្ឋមន្ដ្រី ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
លោក កុយ គួង បានថ្លែងថា «ខ្ញុំមានសេចក្ដីសោមន្សរីករាយ សូមសំដែងនូវអំណរសាទរ យ៉ាងកក់ក្ដៅជូនចំពោះ ឯកឧត្តម ដែលត្រូវ បានតែងតាំងជាទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ»។
លោកសង្ឃឹមថា ការដឹកនាំរបស់រដ្ឋមន្ដ្រី ប្រាក់ សុខុន ប្រកបដោយជោគជ័យត្រចះត្រចង់ ក្នុងបេសកកម្មការទូតដ៏ថ្លៃថ្លា ដើម្បីការពារ និងលើកស្ទួយកិត្យានុភាព របស់កម្ពុជាទាំងមូលកាន់តែថ្កុំថ្កើនរុងរឿង នៅលើឆាកអន្ដរជាតិ»៕