(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ១៩៩នាក់, អ្នកជំងឺ ចំនួន ៤៩០នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន២៣នាក់។

គិតត្រឹមថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១៣,២៥៦នាក់, អ្នកជាសះស្បើយសរុបចំនួន១០៤,៤០៨នាក់, ស្លាប់សរុបចំនួន២,៣៨៣នាក់៕