(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រារព្ធពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ នាយ អាវុធហត្ថចំនួន៩១រូប ដែលមានស្នាដៃអនុវត្តការងារកន្លងមក ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីមេបញ្ជាការរង នាយ នាយរង និងពលទាហានជាច្រើនទៀត។
ក្នុងឱកាសនោះដែរ លោក យឹម លាង នាយរងសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ នាយករងខុទ្ទកាល័យ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញ បានជួយឧបត្ថម្ភប្រាក់ចំនួន ៤០លានរៀល ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបែកចែកជូនមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១២ ជាការលើកទឹកចិត្ត ដល់កិច្ចខិតខំប្រឹងប្រែងបំពេញការងាររយៈកាលកន្លងមក និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ ដែលខិតជិតចូលមកដល់នាពេលខាងមុខផងដែរ៕