(ភ្នំពេញ)៖ ទំព័រ Facebook ដែលមានឈ្មោះថា «រឿងពិត CNRP» ថ្ងៃនេះបានបន្តទម្លាយខ្សែអាត់សំឡេងសាងសងរបស់លោក កឹម សុខា និង នារីកំណាន់ចិត្តជាជនជាតិវៀតណាម ឈ្មោះ យ៉េស ហៅម៉ាក់អានីតតា។ ខ្សែអាត់សំឡេងនេះ ត្រូវម្ចាស់ទំព័រ Facbook «រឿងពិត CNRP» ដាក់ចំណងជើងថា «វគ្គពិសេសទី១៣៖ លោក កឹម សុខា និយាយបន្ទរតាមប្រពន្ធចុងយួន (ម៉ាក់អនីតតា) ដែលបានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ក្រោយពីទទួលដីនៅតំបន់បឹងកក់!។
ក្នុងខ្សែអាត់សំឡេង ដែលគេអះអាងថា ជាការឆ្លើយឆ្លងគ្នាកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១១នេះ បានបង្ហាញពីការឆ្លើយឆ្លងគ្នារវាងលោក កឹម សុខា និងនារីកំណាន់ចិត្តរបស់ខ្លួន ពីការធ្វើលិខិតស្នាមផ្សេងៗ ដើម្បីបានគ្រប់គ្រងដីនៅតំបន់បឹងកក់។ តាមរយៈខ្សែ អាត់សំឡេងនេះ សរបញ្ជាក់ថា នារីកំណាន់ចិត្តរបស់លោក កឹម សុខា សមាជិករដ្ឋសភា និងជាអនុប្រធានគណបក្សសង្រ្គោះជាតិ ឈ្មោះ យ៉េស ឬ ហៅម៉ាក់អនីតតា គឺជាអ្នករស់នៅតំបន់បឹងកក់។
សូមបញ្ជាក់ថា ខ្សែអាត់សំឡេង នៃរឿងអាស្រូវស្នេហ៍របស់លោក កឹម សុខា ត្រូវបាន Facebook ឈ្មោះ «រឿងពិត CNRP» ទម្លាយ រយៈពេលជាង ១ខែមកហើយ។ តាមរយៈខ្សែអាត់សំឡេង បានបង្ហាញថា លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បានលួច មានទំនាក់ទំនងស្នេហាជាមួយនារីជាច្រើននាក់។ ក្នុងខ្សែអាត់សំឡេងទាំងអស់នេះ ក៏បានទម្លាយឲ្យដឹងផងដែរថា លោក កឹម សុខា បានលួចមានទំនាក់ទំនងស្នេហាជាមួយនារីជាជនជាតិវៀតណាម រហូតដល់មានកូនថែមទៀតផង។
បើទោះបីជាយ៉ាងណាខ្សែអាត់សំឡេងទាំងអស់នេះ មិនទាន់មានការបញ្ចេញប្រតិកម្មណាមួយពីលោក កឹម សុខា នៅឡើយនោះទេ ដោយបន្តរក្សាជំហរយ៉ាងរឹងពឹងជាមួយអភិក្រមផ្ទាល់ខ្លួន «មិនឆ្លើយ មិនឆ្លង និងមិនឈ្លោះ»។
ខាងក្រោមគឺជាខ្សែងសំឡេងសាសង់របស់លោក កឹម សុខា និង ម៉ាក់អានីតតា ដែលដាក់បង្ហោះលើទំព័រ Facebook «រឿងពិត CNRP»៖
រឿងអាស្រូវ កឹម សុខា វគ្គពិសេសទី១៣រឿងអាស្រូវ កឹម សុខា វគ្គពិសេសទី១៣ " លោកកឹម សុខា និយាយបន្ទរតាមប្រពន្ធចុងយួន៖
Posted by រឿងពិត CNRP on Monday, April 4, 2016