(ភ្នំពេញ)៖ លោក ឯក ឃុនដឿន ប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ និងជាអភិបាលខណ្ឌ បានចាត់ឱ្យលោកស្រី រាជ ផាវឿន ប្រធានគណបក្សប្រជាជនកម្ពុជា សង្កាត់ទួលសង្កែទី១ និងជាចៅសង្កាត់ នាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា មកឧបត្ថម្ភជូនសមាជិក សមាជិកា អនុ និងមេ៥០ខ្នង តាមបណ្ដារក្រុម-ភូមិ ចំនួន៤៥នាក់ ដើម្បីដោះស្រាយក្នុងជីវភាព។

ការឧបត្ថម្ភអំណោយមានជាគ្រឿងឧបភោគ បរិភោគរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដល់សមាជិក សមាជិកា អនុ និងមេ៥០ខ្នង តាមបណ្ដារក្រុម-ភូមិ ចំនួន៤៥នាក់ ដើម្បីដោះស្រាយក្នុងជីវភាពនេះ បានរៀបចំធ្វើឡើង នៅក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ ស្ថិតនៅមន្ទីរបក្សសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២១។

សមាជិក សមាជិកា អនុ និងមេ៥០ខ្នង តាមបណ្ដារក្រុម-ភូមិទាំងអស់ តាមរយៈលោកស្រី រាជ ផាវឿន ប្រធានគណបក្សប្រជាជនកម្ពុជា សង្កាត់ទួលសង្កែទី១ និងជាចៅសង្កាត់ និងលោក ឯក ឃុនដឿន ប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ និងជាអភិបាលខណ្ឌ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមគោរពជូនពរផងដែរ ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីទទួលបានការឧបត្ថម្ភអំណោយ ដើម្បីដោះស្រាយក្នុងជីវភាព ក្នុងម្នាក់ៗអង្ករ១បាវ, មី១កេស, ទឹកត្រី និងទឹកស៉ីអីវ១យួរ, និងថវិការចំនួន៣០ ០០០រៀលស្មើៗគ្នា៕