(ភ្នំពេញ)៖ ភាពស្រស់ស្អាតរបស់បុរសស្រ្ដី ដែលពោរពេញទៅដោយធម្មជាតិដ៏ល្អឥតខ្ចោះ មានតែមួយគត់នៅ Clarin Skin Spa ក្នុងផ្សារទំនើបវឌ្ឍនៈកាល់ពីតាល់ សូមស្វែងរកឈុតព្យាបាល ដ៏សាកសម១០០% រួមជាមួយនឹងការម៉ាស្សាថែរក្សាសម្រស់ ក៏ដូចជាផលិតផល ដ៏មានប្រសិទ្ធភាពរបស់ Clarins ដែលមានបទពិសោធខាងផ្នែកវិទ្យាសាស្រ្ត និងសុខុមាលភាព ដើម្បីបង្កើនភាពស្រស់ស្អាតរបស់លោកអ្នក។
Clarins បានប្រើប្រាស់ប្រេង មានតម្លៃបំផុតរបស់ផ្លែបឺ សម្រាប់សារធាតុសំណើមដែលមាននៅក្នុងផ្លែនេះ អាចជួសជុល និងប្រឆាំងអុកស៊ីតកម្ម ពិសេសការចម្រាញ់ដ៏អស្ចារ្យនេះ បានបន្ថែមចូលទៅក្នុងផលិតផល Double Serum ដែលអាចជួយបន្តឹងស្បែកមុខ របស់អ្នកយ៉ាងមានប្រសិទ្ធិភាព១០០% ដោយអស់កង្វល់នូវស្នាមជ្រីវជ្រួញចាស់ លើកផ្ទៃមុខនិងដងខ្លួន។
ពិសេស Clarins ដែលផលិតផលសុទ្ធពីប្រទេសបារាំង ដែលមានតួនាទីថែរក្សាសម្រស់លើផ្ទៃមុខ និងដងខ្លួន ដែលផ្សំឡើងពីរុក្ខជាតិពិតៗច្រើន ប្រភេទរួមជាមួយនឹងផ្លែឈើ មានគុណប្រយោជន៍ខ្ពស់ ក្នុងការថែរក្សារស្បែកបានល្អ១០០% ធានាថាគ្មានជាតិគីមី ដែលសាកសមទៅគ្រប់ប្រភេទស្បែករបស់អតិថិជន ពិសេសសម្រាប់កម្ពុជា ហើយក៏មានតម្លៃសមរម្យផងដែរ។
កាន់តែអស្ចារ្យនោះ ដើម្បីអបអរសាទរចូលឆ្នាំខ្មែរប្រពៃណីជាតិ គ្រប់អតិថិជនដែលមកជាវនូវគ្រប់ផលិតផល និងទំនិញ ដែលមានគុណភាពខ្ពស់ល្អគ្មានពីរ ជាមួយនឹងបរិភោគអាហារ ដែលមានរសជាតិ ឈ្ងុយឆ្ងាញ់ ចាប់ពីថ្ងៃទី៤-១៧ ខែមេសា ឆ្នាំ២០១៦នេះ នឹងទទួលបាននូវកាដូរពិសេសៗជាច្រើនពីផ្សារទំនើបវឌ្ឍនៈកាល់ពីតាល់។
តោះចាំអីទៀត ឱកាសល្អមកដល់ហើយកុំភ្លេចណា អញ្ជើញមកជាវនូវទំនិញ ដែលមានស្លាកយីហោល្បីៗ ពីបរទេស គុណភាពខ្ពស់ តម្លៃសមរម្យទាំងអស់គ្នា ដូចជា Brioni, Ferragamo, Hugo BOSS, Christofle, Longchamp, TWG, Clarins, L'Occitane និង Petit Bateau នៅផ្សារទំនើបវឌ្ឍនៈកាល់ពីតាល់៕
ភាពស្រស់ស្អាត និងទាន់សម័យបែបទំនើប ជាមួយនឹងClarin Skin Spa ក្នុងផ្សារទំនើបវឌ្ឍនៈកាល់ពីតាល់
Posted by សយ ចាន់ លក្ខិណា on Monday, April 4, 2016