(ភ្នំពេញ)៖ លោកបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញប្រារព្ធពិធីបង្សុកុលនៅមហាចេតិយដី លោកតាឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក នៅវត្តវង្គត់បុរីកបិលភ័ស្ត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងពិធីនេះមានការអមដំណើរពី លោក ស្រីជាច្រើនរូប ព្រមទាំងចៅប្រុសចៅស្រីផងដែរនាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះ។

នៅក្នុងឱកាសនោះ លោកបណ្ឌិត ស៊ាង ប៊ុនលាង និងលោកស្រី ហ៊ុន ប៊ុនធឿន បានប្រគេនបច័្ចយមួយចំនួនធំ ដល់ចៅអធិការវត្ត សម្រាប់កសាងសមិទ្ធផលនានានៅក្នុងវត្ត និងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ។

នៅក្នុងឱកាសនោះលោកបណ្ឌិត ស៊ាង ប៊ុនលាង បានលើកឡើងថា សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំប្រទេសជាតិឲ្យមានសុខសន្តិភាពល្អប្រសើរ និងបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅទូទាំងប្រទេស បានធ្វើបុណ្យធ្វើទាន។

ក្នុងពិធីនេះ លោកបណ្ឌិត ស៊ាង ប៊ុនលាង បានអំពាវនាវដល់ពុទ្ធបរិស័ទទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចនូវវិធានការការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្តវិធាន «៣ការពារ និង៣កុំ» ឲ្យមានប្រសិទ្ធភាព។

ជាមួយគ្នានេះ លោកបានក្រើនរំលឹកឱ្យប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើរតាមដងផ្លូវ ត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍មានការយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ក្នុងការធ្វើដំណើរដើម្បី សេចក្តីសុខ សុវត្ថិភាពទាំងអស់គ្នា៕