(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបើកឲ្យដំណើរការអាជីវកម្មលក់ដូរ នៅក្នុងផ្សារវាលចេញ ស្ថិតនៅឃុំវាលរេញ ស្រុកព្រៃនប់ ក្រោយផ្អាកមួយរយៈដោយសារជំងឺកូវីដ១៩។
សេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តព្រះសីហនុ បានកំណត់ឲ្យផ្សារវាលរេញ អាចបើកដំណើរការឡើងវិញ ចាប់ពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១នេះតទៅ ប៉ុន្ដែត្រូវរៀបចំសណ្ដាប់ធ្នាប់ឲ្យបានត្រឹមត្រូវ ពិសេសវិធានការសុខាភិបាល។
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ៖