(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោ នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះ បានបង្ក្រាបជនសង្ស័យចំនួន៥នាក់ ករណីប៉ុនប៉ងលួចសម្ភាររបស់ប្រជាពលរដ្ឋ នៅចំណុចខាងមុខខ្លោងទ្វារវត្តពោធិញាណ ផ្លូវ៣៧១ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យទាំង៥នាក់មាន៖
ទី១៖ ឈ្មោះ យ៉ាត ភារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករផ្សារដើមគរ ស្នាក់នៅផ្ទះជួលភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ទី២៖ ផាន ផារី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិដណ្តឹងធំ ឃុំដណ្តឹង ស្រុកបាទី ខេត្តតាកែវ
ទី៣៖ ឈ្មោះ សុខ ចាន់ឌី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញអេតចាយ ទីលំនៅភូមិដណ្តឹងធំ ឃុំដណ្តឹង ស្រុកបាទី ខេត្តតាកែវ
ទី៤៖ ឈ្មោះ អ៊ុ ម៉ាប់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិដណ្តឹងធំ ឃុំដណ្តឹង ស្រុកបាទី ខេត្តតាកែវ
ទី៥៖ ឈ្មោះ អូន ម៉ាលីន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅតាមទីសាធារណៈ សង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹកកេងកង រាជធានីភ្នំពេញ។
មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ និងកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានសហការជាមួយ កម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោ ជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រខណ្ឌដង្កោ តាមផ្លូវ៣៧១ ដល់ចំណុចខ្លោងទ្វារពោធិញាណ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញជនសង្ស័យចំនួន៥នាក់កំពុងបើកម៉ូតូរ៉ឺម៉ក ពណ៌ក្រហមខ្មៅ គ្មានផ្លាកលេខ ឌុបគ្នាលើផ្លូវ ៣៧១ ពីលិចទៅកើត ពេលនោះសមត្ថកិច្ច មានការសង្ស័យ ក៏បានហៅឱ្យឈប់ធ្វើការត្រួតពិនិត្យ ឃើញមានវត្ថុតាងពាក់ព័ន្ធបទល្មើសគាស់ផ្ទះ និងកាច់កម៉ូតូ ទើបសមត្ថកិច្ចសម្រេចឃាត់ខ្លួនពួកគេរួមនឹងវត្ថុ តាងខាងលើ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវិធីច្បាប់៕