(ភ្នំពេញ)៖ ហាងនំ Big Apple Donuts and Coffee នឹងបើកដំណើរការសាខាកម្ពុជាក្រោម ដែលជាសាខាទី៤របស់ខ្លួន នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង១០៖០០ នាទីព្រឹក ដែលមានទីតាំង នៅតាមបណ្តោយផ្លូវកម្ពុជាក្រោម។

ក្នុងឱកាសបើកសម្ពោធ សាខាទី៤នេះ Big Apple Donuts and Coffee នឹងនាំមកនូវព្រឹត្តិការណ៍ពិសេសៗជាច្រើន សម្រាប់អ្នកចូលរួមដូចជា ការចែកនំដូណាត់ចំនួន១០០ប្រអប់ (នៅម៉ោង១០ព្រឹក) សម្រាប់អតិថិជន១០០នាក់ដំបូង និងការចាប់រង្វាន់ធំ ដើម្បីទទួលបានបណ្ណ័ ដែលមានទឹកប្រាក់រហូតដល់ ៦០០ដុល្លារ ដើម្បីដូរយកនំដូណាត់ និងភេសជ្ជៈ មកញុំាដោយឥតគិតថ្លៃ។ លើសពីនេះទៅទៀត អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះ នឹងទទួលបានភាពរីករាយ ពីការប្រគុំតន្រ្តីរបស់តារាចម្រៀង ដែលកំពុងពេញនិយម គឺលោក ថេណា។

អ្វីដែលពិសេសជាងនេះទៅទៀត អតិថិជនផ្សេងទៀត ដែលមិនបានទទួលនំដូណាត់ ក្នុងកម្មវិធីចែកនំដូណាត់១០០ប្រអប់ ក៏នៅមានឱកាសទទួល បានការផ្តល់ជូនពិសេសេមួយទៀតគឺ រាល់ការទិញនំដូណាត់២ និងទទួលបាននំដូណាត់១ ដោយឥតគិតថ្លៃ (Buy 2 Free 1) ពីហាងនំ Big Apple Donuts and Coffee សាខាកម្ពុជាក្រោម ចាប់ពីថ្ងៃទី៦ ដល់ទី១០ ខែមេសា ឆ្នាំ២០១៦។

អ្នកតំណាងហាងនំ Big Apple Donuts and Coffee បានប្រាប់ឲ្យដឹងថា កម្មវិធីសម្ពោធហាងនំនេះ នឹងបើកដោយសេរីឲ្យអ្នកចូលរួមទាំងអស់ ជាពិសេសអ្នកដែលនិយមចូលចិត្ត នំដូណាត់ពីហាងរបស់ខ្លួន។

ទន្ទឹមនឹងនោះ លោក តេជ សំបូរ ប្រធានក្រុមហ៊ុន Big Apple Donuts & Coffee Cambodia បានថ្លែងថា Big Apple Donuts and Coffee បានបង្កើតសាខាថ្មីរបស់ខ្លួន ជាបន្តបន្ទាប់ចាប់តាំងពី ដើមឆ្នាំ២០១៥ ដែលមានចំនួន៤សាខាមកទល់នឹងពេលនេះ ដើម្បីសម្រួលដល់ អ្នកដែលចូលចិត្តញុំានំដូណាត់ ពីហាងរបស់ខ្លួន ដែលមានចំនួនកាន់តែច្រើនឡើង៕