(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២៣២នាក់, អ្នកជំងឺចំនួន៥៥៦នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១៧នាក់។
គិតត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១២,៨៨៣នាក់, អ្នកជាសះស្បើយសរុបចំនួន១០៣,៣៨៣នាក់, ស្លាប់សរុបចំនួន២,៣៣៦នាក់៕