(ភ្នំពេញ)៖ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីមេធាវី សេង វួចហ៊ុន ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា បានចុះអនុស្សារណៈ (MoU) ក្នុងគោលបំណងរឹតបន្តឹងចំណងសហប្រតិបតិ្តការ ក្នុងការផ្សព្វផ្សាយវិស័យកម្មសិទ្ធិបញ្ញា និងលើកកម្ពស់វិជ្ជាជីវៈមេធាវីនៅកម្ពុជាក្នុងវិស័យកម្មសិទ្ធិបញ្ញា។ កម្មវិធីចុះ MoU បានធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១។

សេចក្តីប្រកាសព័ត៌មានរួម បានបញ្ជាក់ថា ភាគីទាំងពីរ នឹងរួមគ្នាផ្សព្វផ្សាយវិស័យកម្មសិទ្ធិបញ្ញា និងលើកកម្ពស់វិជ្ជាជីវៈមេធាវីនៅកម្ពុជាក្នុងវិស័យកម្មសិទ្ធិបញ្ញាតាមរយៈ៖

១៖ កិច្ចសហការរៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលរួមគ្នា ដើម្បីពង្រឹងជំនាញវីជ្ជាជីវៈមេធាវី ទាំងសិស្សមេធាវី និងមេធាវីកំពុងកម្មសិក្សា អ្នកអនុវត្តផ្នែកកម្មសិទ្ធិបញ្ញា និងសាធារណជន ឱ្យមានជំនាញ និងការយល់ដឹងបន្ថែមអំពីកម្មសិទ្ធិបញ្ញាឲ្យបានកាន់តែទូលំទូលាយ

២៖ ការផ្ដល់ការគាំពារផ្នែកច្បាប់ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា និង

៣៖ ការផ្សព្វផ្សាយ អំពីច្បាប់ ព័ត៌មាន និងសកម្មភាព របស់ស្ថាប័នទាំងពីរពាក់ព័ន្ធ នឹងវិស័យកម្មសិទ្ធិបញ្ញា៕

សូមអានសេចក្ដីប្រកាសព័ត៌មានរួមខាងក្រោម៖