(ឡាអេ)៖ ម្សៅជាតិផ្ទុះប្រមាណ ៤៥គីឡូក្រាមត្រូវរកឃើញក្នុងផ្ទះល្វែងមួយក្នុងទីក្រុង Rotterdam នៃប្រទេសហូឡង់ ហើយត្រូវបានប៉ូលិសអះអាងថាអាចជាប់ពាក់ព័ន្ធនឹង អំពើភេរវកម្មនៅទីក្រុងប៉ារីស កាលពីវិច្ឆិកាឆ្នាំមុន ដែលបានសម្លាប់មនុស្ស ១៣០នាក់។ នេះបើតាមការចេញផ្សាយមុខនេះបន្តិច ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០១៦។
បច្ចុប្បន្នអាជ្ញាធរហូឡង់កំពុង ដែលធ្វើការស៊ើបអង្កេតរកប្រភពនៃម្សៅជាតិផ្ទុះខាងលើនេះ។ ប៉ូលិស ក៏បានអះអាងទៀតថា ក្រៅពីម្សៅជាតិផ្ទុះ គេនៅបានរកឃើញគ្រាប់កាំភ្លើងមួយចំនួនពីរប្រភេទ ថែមទៀត៕