(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៩៧៨នាក់, ជាសះស្បើយ៦០៥នាក់, ស្លាប់ចំនួន១៧នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៣៤លាននាក់ ស្លាប់ជាង ៤លាន ៧៨ម៉ឺននាក់ និងជាសះស្បើយជាង ២១០លាន ៨៧ម៉ឺននាក់!

៣៖ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំង និងផ្ទេរភារកិច្ចអភិបាលខេត្តចំនួន៧រូប

៤៖ ក្រុមហ៊ុនអាមេរិក Merck ថាថ្នាំគ្រាប់របស់ខ្លួន អាចព្យាបាលអ្នកឆ្លង Delta និងមេរោគកូវីដ-១៩បំប្លែងខ្លួនដទៃទៀត ឲ្យជាសះស្បើយបានឆាប់

៥៖ រដ្ឋបាលខេត្តសៀមរាប សម្រេចបិទបញ្ចប់ការកំណត់ជា «តំបន់ក្រហម» និង «តំបន់លឿងទុំ»

៦៖ YouTube នឹងលុបចោលរាល់ខ្លឹមសារដែលផ្សាយ «ព័ត៌មានមិនពិត» អំពីវ៉ាក់សាំងដែលត្រូវបានអនុម័តទទួលស្គាល់ត្រឹមត្រូវពីអាជ្ញាធរ

៧៖ អ្នកឧកញ៉ា ចេន ហ្ស៉ី បរិច្ចាគថវិកា១លានដុល្លារ ជួយដល់ប្រទេសឡាវ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត

៨៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ១២០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺជាង ២,០០០នាក់ស្លាប់ក្នុង១ថ្ងៃ

៩៖ មន្ត្រីជាន់ខ្ពស់សិទ្ធិមនុស្សកម្ពុជា៖ សេចក្តីស្នើច្បាប់ប្រជាធិបតេយ្យកម្ពុជា ឆ្នាំ២០២១ ដែលស្នើដោយតំណាងរាស្រ្តអាមេរិក២រូប មានចរិតនយោបាយ មិនឆ្លុះបញ្ចាំងស្ថានភាពពិតនៅកម្ពុជា

១០៖ ថៃ៖ មនុស្សជាង ១១,០០០នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១២២នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

១១៖ កម្ពុជាជំរុញឲ្យម្ចាស់នាវាលួចប្រេងឆៅ ៣០ម៉ឺនបារ៉ែល បោះបង់ការទាមទារប្រាក់ពីកម្ពុជា និងត្រូវប្រគល់ប្រេងឲ្យម្ចាស់ស្របច្បាប់វិញ

១២៖ លោក គីម ជុងអ៊ុន៖ ការស្នើពីសំណាក់សហរដ្ឋអាមេរិក ឲ្យរៀបចំកិច្ចចរចាឡើងវិញនោះ គឺជារឿង «ក្លែងក្លាយ»

១៣៖ បណ្ឌិត សុខ ទូច៖ សំណើច្បាប់ដាក់ទណ្ឌកម្មកម្ពុជារបស់អាមេរិក នឹងមិនទទួលជោគជ័យទេ ដោយសារតែហេតុផល៦ចំណុច

១៤៖ ប្រទេសចិនបរិច្ចាគសម្ភារៈចាំបាច់បន្ទាន់ ដើម្បីជួយដល់អាហ្វហ្កានីស្ថាន

១៥៖ លោក សួន សេរីរដ្ឋា៖ ច្បាប់ដែលអនុម័តដោយសភាអាមេរិក មិនមានប្រសិទ្ធភាពមកចាប់បង្ខំ ឬកំញើញឲ្យកម្ពុជាគោរពនោះឡើយ !

១៦៖ តើលោក Fumio Kishida ដែលនឹងឡើងជានាយករដ្ឋមន្ត្រីជប៉ុនទី ១០០ នោះគឺជានរណា?

- ព័ត៌មាន Fresh News

១៖ Facebook គ្រោងបង្ហាញពីចំណុចល្អៗដែល Instagram បានជួយក្មេងជំទង់ទៅកាន់ព្រឹទ្ធសភាអាមេរិក ក្រោយផ្ទុះមតិរិះគន់

២៖ Amazon បានដោះស្រាយ និងបញ្ចប់រឿងក្ដីបណ្ដេញបុគ្គលិកចេញពីក្រុមហ៊ុនដោយសាររិះគន់លក្ខខណ្ឌការងារ

៣៖ Google ប្រាប់តុលាការ EU ថាការបង់ប្រាក់ឱ្យក្រុមហ៊ុនផលិតទូរស័ព្ទដើម្បីបញ្ចូលមុខងារ Google Search គឺមិនបានរារាំងទីផ្សារប្រកួតប្រជែង នោះទេ

៤៖ CNN បិទ Facebook Page របស់ខ្លួនមិនឱ្យប្រជាជនអូស្ត្រាលីចូលមើលបាន បន្ទាប់ពីតុលាការចេញសម្រេចឱ្យទទួលខុសត្រូវ ចំពោះខ្លឹមសារនៃការបញ្ចេញមតិ

៥៖ នាទី៩៥ Ronaldo ស៊ុតជួយ Man Utd យកបាន ៣ពិន្ទុប្រចាំពូល F នៃពាន UCL 2021-22

៦៖ អង្គរថាយហ្គឺរ បន្ដយកឈ្នះទ័ព ២-១ បញ្ចប់កំណត់ត្រាមិនស្គាល់ឈ្នះរបស់ខ្លួន

៧៖ Pele គ្រោងនឹងចេញពីមន្ទីរពេទ្យ បន្ទាប់ពីវះកាត់ពោះវៀនធំ

៨៖ ស្តេចប្រដាល់ Pacquiao៖ ការបោះបង់អាជីពប្រដាល់ ជាការសម្រេចចិត្តដ៏លំបាកក្នុងជីវិត

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)