(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ពីការប្រគល់យានយន្តដែលបានដកហូត អំឡុងពេលនៃការអនុវត្តវិធានការរដ្ឋបាល មកទទួលយកយានយន្តរបស់ខ្លួនវិញ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
រដ្ឋបាលខេត្ត ក៏បានដាក់ចេញវិធានការរដ្ឋបាល ដោយបានកំណត់ «តំបន់ក្រហម» និង «តំបន់លឿងទុំ» ក្នុងភូមិសាស្ត្រក្រុងសៀមរាប និងចេញវិធានការមួយចំនួនទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានធ្វើការហាមឃាត់ និងដកហូតនូវយានយន្តមួយចំនួនដែលល្មើសនឹងវិធានការរដ្ឋបាល។
បន្ថែមពីនេះទៀត សូមប្រជាពលរដ្ឋដែលជាម្ចាស់យានយន្តទាំងអស់ អញ្ជើញមកទទួលយកយានយន្តរបស់ខ្លួនវិញនាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៧៖៣០នាទី នៅសួនច្បារព្រះរាជដំណាក់ (ដងស្ទឹងសៀមរាប) ដោយភ្ជាប់ជាមួយនូវឯកសារសម្គាល់យានយន្ត និងឯកសារបញ្ជាក់អត្តសញ្ញាណនានា៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប៖