(ភ្នំពេញ)៖ ឆ្លើយតបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, អ្នកឧកញ៉ា ចេន ហ្ស៉ី ប្រធានសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុប បានសម្រេចបរិច្ចាគប្រាក់ចំនួន១លានដុល្លារអាមេរិក ក្នុងការជួយដល់ប្រទេសឡាវ ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន ព្រីនស៍ គ្រុប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែកញ្ញានេះ។
សេចក្តីប្រកាសព័ត៌មានបានស្រង់សំដី អ្នកឧកញ៉ា ចេន ហ្ស៊ី បញ្ជាក់ថា ការបរិច្ចាគនេះ គឺក្នុងគោលបំណងមនុស្សធម៌ ដោយសារកម្ពុជា
តែងតែជាមិត្តដ៏ល្អរបស់ប្រទេសជិតខាង ដូច្នេះយើងទាំងអស់គ្នាគួរតែរួបរួម និងជួយគ្នាទៅវិញទៅមកក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដដ៏កាចសាហាវនេះ។
ជាមួយគ្នានេះ អ្នកឧកញ៉ា ចេន ហ្ស៊ី ក៏បានវិនិយោគនៅក្នុងវិស័យទេសចរណ៍ និងវិស័យបច្ចេកវិទ្យារបស់ប្រទេសឡាវ តាមរយៈក្រុមហ៊ុនជាច្រើនរបស់សម្ព័ន្ធ ដែលជំរុញដល់ការលើកកម្ពស់ធុរកិច្ច និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសជិតខាងទាំងពីរ កម្ពុជា-ឡាវ៕