(បាត់ដំបង)៖ រដ្ឋបាលខេត្ដបាត់ដំបង នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះ បានចេញសេចក្ដីសម្រេចបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន២៤ខ្នង ស្ថិតក្នុងឃុំបវេល ស្រុកបវេល ក្រោយរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
រដ្ឋបាលខេត្ដ បានបញ្ជាក់ថា ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន២៤ខ្នង ស្ថិតក្នុងឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង រហូតដល់មានការសម្រេចជាថ្មី។
ចំពោះការបិទខ្ទប់ទីតាំងជាបណ្តោះអាសន្ននេះ រួមមាន៖
*ផ្ទះចំនួន២ខ្នង ស្ថិតនៅភូមិបវេល១ ឃុំបវេល
*ផ្ទះចំនួន៦ខ្នង ស្ថិតនៅភូមិបវេល២ ឃុំបវេល
ផ្ទះចំនួន៣ខ្នង ស្ថិតនៅភូមិដាច់ព្រ័ត្រ ឃុំបវេល
*ផ្ទះចំនួន៥ខ្នង ស្ថិតនៅភូមិស្ពានកណ្តាល ឃុំបវេល
*ផ្ទះចំនួន៣ខ្នង ស្ថិតនៅភូមិព្រៃទទឹង១ ឃុំបវេល
*ផ្ទះចំនួន៥ខ្នង ស្ថិតនៅភូមិព្រៃទទឹង២ ឃុំបវេល
បន្ថែមពីនេះទៀត ក្នុងអំឡុងពេលបិទខ្ទប់ទីតាំងជាបណ្តោះអាសន្ននេះ រដ្ឋបាលស្រុកបវេលត្រូវ៖
ទី១៖ ហ៊ុព័ទ្ធទីតាំងផ្ទះចំនួន ២៤ខ្នង និងសាលាអនុវិទ្យាល័យគោកឃ្មុំ
ទី២៖ ផ្អាកការចេញ-ចូលទីតាំងនេះ
ទី៣៖ អ្នករស់នៅក្នុងទីតាំងផ្ទះចំនួន២៤ខ្នង និងសាលាអនុវិទ្យាល័យគោកឃ្មុំ ដែលមានការប៉ះពាល់ផ្ទាល់ ជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័ក និងយកសំណាក
ទី៤៖ ស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោលដើម្បីធ្វើចត្តាឡីស័ក និងយកសំណាក៕
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ដបាត់ដំបង៖