
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
ព្រឹកនេះ ថៅកែហាងកាត់សក់ខ្មែរអង្គរ លោក ទួន សុជាតិ ចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ជុំវិញសំណុំរឿងអាស្រូវស្នេហារបស់លោក កឹម សុខា និង ស្រីមុំ
05-04-2016 08:59
(ភ្នំពេញ)៖ មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែមេសានេះ បានថ្លែងប្រាប់អង្គភាព Fresh News ថា លោក ទួន សុជាតិ ដែលគេស្គាល់ថា ជាថៅកៅហាងកាត់សក់ យីហោខ្មែរអង្គរនោះ នៅព្រឹកនេះ បានចូលខ្លួនទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ តាមដីកាកោះហៅរបស់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងសំណុំរឿងអាស្រូវស្នេហា របស់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងកញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ។
មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ការកោះហៅឲ្យថៅកែហាងកាត់សក់ខ្មែរអង្គរ នៅព្រឹកថ្ងៃទី៥ ខែមេសានេះ ក្នុងនាមជាសាក្សី ៕