(ក្រចេះ)៖ សាលាដំបូងខេត្តក្រចេះ បានកំណត់យកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីធ្វើនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល នៅបន្ទប់ «ឆ» ក្នុងសំណុំរឿងរដ្ឋប្បវេណី របស់ចុងចម្លើយឈ្មោះ លី មៀវកាង ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិចិន សញ្ជាតិខ្មែរ។
បើតាមសេចក្តីជូនដំណឹងរបស់សាលាដំបូងខេត្តក្រចេះ ដែលផ្ញើមកបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ សូមជូនដំណឹងដល់ចុងចម្លើយឈ្មោះ លី មៀវកាង ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិខ្មែរចិន សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ ០១១២៨៤៧៧០ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ មានស្រ័យដ្ឋានស្ថិតនៅផ្ទះលេខ៤៤E ផ្លូវ១១៨ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជ្រាបថា សាលាដំបូងខេត្តក្រចេះ បានសម្រេចធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈនូវដីកាកោះចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១៕