សម្តេចតេជោ ហ៊ុន សែន បង្ហាញរូបភាពជាច្រើនសន្លឹក ក្នុងពិធីជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយកីឡាករ កីឡាការិនីកម្ពុជាចំនួន ៣៤០០នាក់ នៅកោះពេជ្រ នាល្ងាចមិញ
04-04-2016 22:28
(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងចៅៗ បានជួបជុំសំណេះសំណាល និងពិសារអាហារសាមគ្គី និងថតរូប ជាមួយកីឡាករ កីឡាការិនីកម្ពុជា មកពីគ្រប់ផ្នែកទាំងអស់សរុប ចំនួន៣,៤០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងការលើកទឹកចិត្ត និងគាំទ្រដល់កីឡាករកីឡាការនីទូទាំងប្រទេស ជាពិសេសយុវជន សូមចូលរួមគាំទ្រជំរុញវិស័យកីឡាជាតិ អោយកាន់តែរីកចម្រើនខ្លាំងឡើង។ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមជូនពរកីឡាករកម្ពុជាទាំងអស់ និងជនរួមជាតិទូទាំងប្រទេសទទួលជោគជ័យ និងសំណាងល្អក្នុងឳកាសបុណ្យចូលឆ្នាំថ្មី នេះបើយោងតាម Facebook របស់សម្តេចតេជោ ហ៊ុន សែន បង្ហោះនៅយប់ថ្ងៃនេះ៕