(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការលក់ចែកចាយឧបករណ៍តេស្តរហ័សរកមេរោគកូវីដប្រភេទថ្មី «អង់ទីហ្សែនកូវីដ Wondfo» ដែលមានចំនួន ២ប្រភេទ។

បើតាមសេចក្ដីជូនដំណឹងដដែលនោះ បានបញ្ជាក់ថា ឧបករណ៍តេស្តរហ័សមួយប្រភេទផលិតនៅប្រទេសកូរ៉េ ជាប្រភេទត្បារយកសំណាកពីក្នុងរន្ធច្រមុះ ដោយក្នុង១ប្រអប់ មាន២៥ដើម ហើយក្នុង១ដើម តម្លៃ ២.៩ដុល្លារ។ រីឯមួយប្រភេទទៀតផលិតនៅប្រទេសចិន ជាប្រភេទត្បាររាក់ៗយកសំណាកពីក្នុងរន្ធច្រមុះ ដោយក្នុ១ប្រអប់ មាន២០ដើម ហើយក្នុង១ដើម តម្លៃត្រឹមតែ ២ដុល្លារប៉ុណ្ណោះ៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៖