(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៨៨១នាក់, ជាសះស្បើយ៥៣២នាក់, ស្លាប់ចំនួន១៥នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៣៣លាន ៥៤ម៉ឺននាក់ ស្លាប់ជាង ៤លាន ៧៧ម៉ឺននាក់ និងជាសះស្បើយជាង ២១០លាន ៣៥ម៉ឺននាក់!

៣៖ នាយករដ្ឋមន្ត្រីឡាវ ផ្ញើលិខិតថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ចំពោះការផ្តល់វ៉ាក់សាំងស៊ីណូវ៉ាក់ ២០ម៉ឺនដូស

៤៖ កូរ៉េខាងជើងអះអាងថា អាវុធថ្មីដែលខ្លួនបានធ្វើតេស្តកាលពីថ្ងៃអង្គារ គឺជា «មីស៉ីលលឿនជាងសំឡេង»

៥៖ សម្តេចតេជោ ហ៊ុន សែន ទទួលបានលិខិតរបស់លោក យឹម ស៊ីណន រួចហើយ និងបានប្រគល់ទៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ដើម្បីពិនិត្យមើលបញ្ហា បន្ទាប់ពីលោក យឹម ស៊ីណន និងក្រុមខ្លួនអះអាងថា ព្រឹត្តិការណ៍៩វិច្ឆិកា ដឹកនាំដោយ សម រង្ស៉ី ជាទង្វើខុសច្បាប់ទាំងស្រុង

៦៖ ទីបំផុតលោក Fumio Kishida ជាប់ឆ្នោតជាប្រធានបក្សកាន់អំណាច LDP ដែលនឹងក្លាយជានាយករដ្ឋមន្ត្រីជប៉ុនថ្មី

៧៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សោកស្តាយចំពោះការផ្តើមបង្កើតច្បាប់ដាក់ទណ្ឌកម្មលើកម្ពុជា ដោយតំណាងរាស្រ្តអាមេរិក និងជឿថា នឹងមិនអាចក្លាយទៅជាច្បាប់ ដែលត្រូវអនុវត្តដោយប្រធានាធិបតី ចូ ប៉ៃដិន នោះទេ

៨៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ១០០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,៨៣៦នាក់ស្លាប់ក្នុង១ថ្ងៃ

៩៖ តុលាការឥណ្ឌូនេស៊ី សម្រេចឃុំខ្លួនប្រធានក្រុមនាវា MT Strovols ដែលលួចដឹកប្រេង៣០ម៉ឺនប៉ារ៉ែលពីកម្ពុជា

១០៖ ថៃ៖ មនុស្សជាង ១០,០០០នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១២២នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ

១១៖ អគ្គនាយកដ្ឋានពន្ធដារសម្រេចពន្យារពេលបង់ពន្ធលើអចលនទ្រព្យ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១

១២៖ ឯកអគ្គរដ្ឋទូតចិនប្រចាំអង់គ្លេស៖ «ការប៉ុនប៉ងរាំងខ្ទប់ចិន តែងតែទទួលបរាជ័យ»

១៣៖ យោធាកូរ៉េខាងត្បូង អះអាងថា មីស៉ីលលឿនជាងសំឡេងរបស់កូរ៉េខាងជើង ស្ថិតក្នុងការអភិវឌ្ឍដំណាក់កាលដំបូងនៅឡើយ

១៤៖ មេទ័ពអាមេរិក លោក Mark Milley ទទួលស្គាល់កិច្ចសន្ទនាតាមទូរស័ព្ទជាសម្ងាត់ជាមួយចិន

១៥៖ MF: សេដ្ឋកិច្ចកម្ពុជាឆ្នាំនេះនឹងមានកំណើនក្នុងអត្រា ២.២% ហើយបន្តងើបឡើងក្នុងរង្វង់៥% នៅឆ្នាំ២០២២

- ព័ត៌មាន Fresh News Plus

១៖ CEO ក្រុមហ៊ុន Microsoft និយាយថា «វាជារឿងចម្លែកបំផុត» ដែល Microsoft បរាជ័យក្នុងការទិញកម្មវិធី TikTok

២៖ Alibaba ចាប់ផ្ដើមប្រើ WeChat Pay ជាមុខងារទូទាត់ប្រាក់ បន្ទាប់ពីមានការអំពាវនាវពីសំណាក់រដ្ឋាភិបាលចិន

៣៖ CAMSOC៖ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការ នាចុងខែវិច្ឆិកា

៤៖ ទីបំផុត! ភាពយន្ត James Bond 007: No Time To Die ត្រូវបានចាក់បញ្ចាំងជាផ្លូវការ ក្រោយពន្យារពេល១៨ខែ ដោយសារកូវីដ-១៩

៥៖ ផ្លូវការ! សិង្ហបុរី ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ AFF Suzuki Cup 2020

៦៖ គណៈអចិន្ដ្រៃយ៍ CAMSOC ជំរុញគណៈកម្មការជំនាញនីមួយៗ ត្រូវបញ្ចប់គម្រោងថវិកាត្រឹមឆមាសទី២

៧៖ Messi ស៊ុតបាន ១គ្រាប់រួមចំណែកជួយ PSG យកឈ្នះ Man City នៅ Champions

៨៖ ខ្សែបម្រើ Kante របស់ Chelsea នឹងខកខានការប្រកួតប៉ះ Juventus ដោយសារវិជ្ជមាន COVID-19

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)